(រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ាបានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសកលកាលពីឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី អោង សាន ស៊ូជីជាអ្នកទទួលបានជ័យជម្នះ ដោយអះអាងថាការបោះឆ្នោតនេះគ្មានភាពយុត្តិធម៌ និងតម្លាភាព។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា លោក Thein Soe បានសង្កត់ធ្ងន់ថាការបោះឆ្នោតកាលពីឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយគ្មានភាពយុត្តិធម៌ និងតម្លាភាព ហើយនេះជាហេតុផលដែល លទ្ធផលបោះឆ្នោតនេះត្រូវបានលុបចោល។ បើតាមលោក Thein Soe ការស៊ើបអង្កេតបានរកឃើញថាសន្លឹកឆ្នោតច្រើនជាង ១១លានសន្លឹកត្រូវបានលួចបន្លំ។
លោក Thein Soe មិនបានបញ្ជាក់ថាការបោះឆ្នោតសកលថ្មីមួយនឹងរៀបចំនៅពេលណានោះទេ ប៉ុន្តែប្រមុខរបបយោធាមីយ៉ាន់ម៉ា ធ្លាប់បានសន្យាថាការបោះឆ្នោតជាថ្មីនឹងត្រូវរៀបចំឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយក៏បានគំរាមរំលាយគណបក្សរបស់លោកស្រីស៊ូជីផងដែរ៕
ប្រភព៖ AFP
មតិយោបល់