ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបជនសង្ស័យ០៣នាក់​ ជាមុខសញ្ញាលួចត្រង់ហ្វូអគ្គិសនី

ព្រះសីហនុ: ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការ ដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំង ជំនាញប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានធ្វើការបង្ក្រាបមុខសញ្ញាលួចត្រង់ហ្វូអគ្គិសនី នៅចំណុចមុខ បូរីគុជអាស៊ី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន) ២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកដោះត្រង់ហ្វូ ។ (ឃាត់ខ្លួន) ៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន) រីឯបក្ខពួក០២នាក់ទៀតឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការ ស្វែងរកចាប់ខ្លួនបន្ត ។

វត្ថុតាងចាប់បានរួមមាន:៖ -ដែកដង្កាប់ចំនួន ០១ សោរលេខ១៩ សោរលេខ២៤ចំនួន០២ដើម ក្បាលលេខ១៧ចំនួន០១ដើម -កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២ ម៉ូតូ១គ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ:ព្រះសីហនុ1D.3909 -ត្រង់ហ្វូម៉ាក FYJi ELECTRiC មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់