ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយដោយស្រ្តីម្នាក់ ត្រូវបានឃាតករចាក់ប្រហារ និងកាំបិតចុងស្រួចជាច្រើនកាំបិត បណ្ដាលឲ្យដួលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥៦ កែង២១៩ ខាងក្រោយផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ពីភ្នាក់ងារPost News បានដឹងថា ស្រ្តីដែលជនដៃដល់ចាក់សម្លាប់កណ្ដាលហ្វូងមហាជននោះ ត្រូវបានគេស្គាល់ឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣២បេ ផ្លូវ១៦២ ក្រុម សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មុនងារជាមន្រ្តីយោធាពាក់ស័ក្តិ៣ នៃក្រសួងការពារជារ ។ ក្រោយធ្វើសកម្មភាពឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ ហើយករណីនេះគេមិនទាន់ដឹងថា ជាអំពើប្លន់ ឬក៏ជាករណីឃាតកម្ម ក្នុងរឿងអ្វីនោះនៅឡើយទេ ខណៈនេះសមត្ថកិច្ចកំពុងធ្វើការពិនិត្យនៅកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកជនដៃដល់។
ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយបន្តទៀត៖
https://youtu.be/AmqhFdmAqqA
https://youtu.be/e9bbS04vEI4
https://youtu.be/sEiqQ2dsPGY
https://youtu.be/dZ0c0W0SzmM
មតិយោបល់