ព័ត៌មានជាតិ

Varane ផ្ទេរទៅ Old Trafford ជាផ្លូវការតម្លៃ ៤១លានផោន

 

បរទេស៖ នៅថ្ងៃនេះក្លឹបទាំងពីរគឺបិសាចក្រហម Man UTD និងអធិរាជស Real Madrid បានប្រកាសព្រមគ្នាជាផ្លូវការហើយថាកីឡាករខ្សែការពារបារាំងវ័យ២៨ឆ្នាំ Varane នឹងត្រូវផ្ទេរទៅចូលរួមនៅលីគកំពូលអង់គ្លេសសម្រាប់រដូវកាលក្រោយហើយបន្ទាប់ពីលក្ខខណ្ឌនានាត្រូវបានបញ្ចប់ទៅ។

កីឡាករខ្សែការពាររូបនេះបានក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយមួយទៀតរបស់លោក Ole Solskjare ដើម្បីយកមកពង្រឹងក្លឹបត្រៀមរដូវកាលក្រោយបន្ទាប់ពីការមកដល់របស់កំពូលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho ពីក្លឹប Dortmund កាលពីដើមខែកន្លងមក។

គួរឲ្យដឹងដែរថាក្លឹបទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងលើតម្លៃខ្លួនកីឡាករ Varane ប្រមាណជា៤១លានផោនហើយខណ:ដែលការធ្វើតេស្តសុខភាពកំពុងតែបន្តផងនោះកុងត្រារបស់កីឡាកររូបនេះត្រូវបានគេជឿជាក់ថានឹងមានរយ:ពេល៤ឆ្នាំជាមួយនឹង Old Trafford ៕

មតិយោបល់