ព័ត៌មានជាតិ

យុវជនម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនច្រើនដងមិនបានសម្រេច​ ចុងក្រោយលេបថ្នាំកណ្តុរ​ បានសម្រេចតាមបំណង

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេច​ ចុងក្រោយលេបថ្នាំកណ្តុរសម្លាប់ខ្លួនបានសម្រេចដូចបំណង។ ករណី​ខាងលើបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅភូមិព្រៃឬស្សី​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

បើតាមសមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា​៖​ ជនរងគ្រោះឈ្មោះ​ ហុង ដា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ សមត្ថកិច្ច​បញ្ជាក់ថា​ ៖​ តាមឲ្យដឹងពីឪពុកជនរងគ្រោះ​ បានប្រាប់ឲ្យថា​ កូនប្រុសរបស់គាត់កន្លងទៅធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើករួចមកហើយ​ តែត្រូវបងប្អូនជួយទាន់ពេល។​ ដោយវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានលឺសំឡេងកូនក្អួតជាច្រើនដង​ តែមិនបានចាប់អារម្មណ៍ថាកូនលេបថ្នាំកណ្តុរទេ​ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ ម៉ោង៧និង០០នាទី​ គាត់ជាឪពុកបានទៅទិញអេដចាយ​ ស្រាប់តែប្អូនស្រីរបស់គាត់ទូរស័ព្ទប្រាប់ថា​ កូនប្រុសបានស្លាប់ដោយលេបថ្នាំកណ្តុរ។

តាមការស្រាវជ្រាវពិនិត្យ ពីក្រុមគ្រូពេទ្យ សមត្ថកិច្ច​ លោកមេភូមិ ព្រមទាំងក្រុមគ្រួសារ សពពិតជាស្លាប់ដោយ​សារលេបថ្នាំកណ្តុលខ្លួនឯងពិតប្រាកដមែន​ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់