មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei កាលថ្ងៃពុធ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចពិភាក្សាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥នោះទេ និងថាអាមេរិកបានបរាជ័យក្នុងការធានាថាមិនបោះបង់កិច្ចព្រមព្រៀងនេះតទៅទៀត។
តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ន មេដឹកនាំរូបនេះបាននិយាយថា អាមេរិកបានធ្វើសកម្មភាពយ៉ាងកំសាក ហើយមានតែបំណងអាក្រក់។ លោកបន្ថែមថា អាមេរិកធ្លាប់បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសេរីហើយទុកវាចោល ប៉ុន្តែឥឡូវ បែរជានិយាយយ៉ាងច្បាស់ថាខ្លួនមិនអាចផ្ដល់ការធានាថារឿងនេះនឹងមិនអាចកើត ឡើងម្តងទៀត។
ប្រភព៖ Reuters
មតិយោបល់