(រៀតណាម)៖ កញ្ញា An Ky ជា នារីជនជាតិវៀតណាមម្នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងសហរដ្ឋអាមេរិក បានបង្អត់អាហារខ្លួនឯង ដោយសារតែចង់បានរាងស្អាត ហើយនៅទីបំផុតក៏បានសម្រេចដូចបំណង បន្ទាប់ពីបានប្តេជ្ញាចិត្តទទួលទានអាហារតែមួយពេលក្នុងមួយថ្ងៃ និងរឹតចង្កេះជាប្រចាំថ្ងៃ រហូតបានចង្កេះតូចដូចអង្ក្រង។
នាង An Ky អាយុ២៦ឆ្នាំ និងមានអាជីពជាអ្នករាំក្រៅម៉ោងម្នាក់ ហើយកាលមានអាយុ១៨ឆ្នាំ នាងមានទម្ងន់ជាង៥០គីឡូក្រាម និងទំហំចង្កេះជាង៦០សង់ទីម៉ែត្រ។ ឃើញដូច្នេះ នាងក៏សម្រេចចិត្តផ្លាស់ប្ដូរពីការបរិភោគអាហារមួយថ្ងៃបីពេលក្នុងមួយថ្ងៃ ទៅជាមួយថ្ងៃមួយពេលវិញ ប៉ុន្តែមានពេលខ្លះ ពីរថ្ងៃបរិភោគតែម្ដងប៉ុណ្ណោះក៏មាន ហើយនាងតែងតែពាក់ប្រដាប់រឹតចង្កេះជាប់ជានិច្ច ដោយលើកលែងតែពេលយប់ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ នាងមិនមានការភ័យព្រួយអំពីផលប៉ះពាល់ដល់សុខភាពឡើយ ដោយសារតែនាង បរិភោគសុទ្ធសឹងជាអាហារមានវីតាមីន ដែលមានដូចជាបន្លែស្រស់ៗ ទ្រូងមាន់ និងផ្លែឈើជាដើម។ ឥលូវនេះ នាងមានចង្កេះយ៉ាងតូចទំហំ៤៦សង់ទីម៉ែត្រ និងទម្ងន់៣៧គីឡូក្រាម ដែលបញ្ហាមានតែមួយគត់គឺ ពិបាករកទិញខោពាក់ឲ្យត្រូវនឹងចង្កេះរបស់នាង។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងមក មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា កាលដែលរឹតចង្កេះតឹងខ្លាំងពេក អាចជះឥទ្ធិពលអវិជ្ជមានដល់សរីរាង្គខាងក្នុងផងដែរ៕
ប្រភព៖ odditycentral
មតិយោបល់