ថៃ៖ នៅពីថ្ងៃព្រហស្បតិ៍ ក្រុមអាជ្ញាធរសុខភាពថៃ បានបង្កើតទីតាំងមន្ទីរពេទ្យបន្ថែមទៀត នៅក្នុងរាជធានីបាងកក ស្របពេលដែលប្រទេសមួយនេះ រាយការណ៍ករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុត។
ទីតាំងព្យាបាលអ្នកជំងឺ COVID-19 នេះដែរ
ត្រូវបានបង្កើតឡើងនៅក្នុងអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋាន២កន្លែង ក្រោយទីក្រុងបាងកក អស់មន្ទីរពេទ្យសម្រាប់អ្នកឆ្លងរាប់ម៉ឺននាក់។
ការរីករាលដាលឆ្លងដ៏ឆាប់រហ័សនៃវីរុសបម្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា និងរីករាលដាលឆ្លងនៅទូទាំងប្រទេស នាំឲ្យប្រទេសកម្ពុជា បិទព្រំដែនរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ហើយនិងបញ្ជាឲ្យបិទខ្ទប់ខេត្តចំនួន ៨នៅតាមព្រំដែនថៃ៕
មតិយោបល់