ព័ត៌មានជាតិ

សហរដ្ឋអាមេរិក មានផែនការផ្ដល់ប្រាក់រង្វាន់ ១០០ដុល្លារ ដល់អ្នកដែលទើបតែចាក់វ៉ាក់សាំង

 

(វ៉ាស៊ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថាលោកប្រធានាធិបតី លោក ចូ បៃដិន បានអំពាវនាវឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ តំបន់ និងដែនដីអាមេរិកទាំងអស់ ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ ដល់ពលរដ្ឋអាមេរិកគ្រប់ៗរូបដែលទើបបានចាក់វ៉ាក់សាំងថ្មីៗ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង ចំពោះមុខការឆ្លងរាលដាលនៃវីរុសបម្លែថ្មី Delta។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អភិបាលក្រុងញូយ៉ក លោក Bill de Blasio ក៏បានប្រកាសផងដែរថាពលរដ្ឋអាមេរិកគ្រប់ៗរូបដែលបានទៅទទួល ការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ៕

បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាក់រង្វាន់លើកទឹកចិត្តខាងលើ នឹងត្រូវបានប្រើប្រាស់ចេញពីកញ្ចប់ថវិកាជំនួយ ៣៥០ពាន់លានដុល្លារ ដែលផ្ដល់ឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ, តំបន់ និងដែនដីអាមេរិក ក្រោមច្បាប់ផែនការសង្រ្គោះប្រជាជនអាមេរិក៕

ប្រភព៖​​​​​​ Reuters

មតិយោបល់