(ភ្នំពេញ)៖ ភាពយន្តភាគបុរាណខ្មែរ «ភិក្ខុពនេចរ» (The Nomadic Monk) ផលិតចេញពី ព្រះត្រៃបិដក នៃ ព្រះពុទ្ធសាសនាដែលប្រើរយៈពេលសម្រាប់ការកែសម្រួលពីសៀវភៅមកជា អត្ថបទកុនជាង ៣ ឆ្នាំ ប្រើរយៈពេល Pre Production ជាង ៣ ខែ ចុះថតជាង ២០ ថ្ងៃ ព្រមទាំងរៀបចំកាត់ត កែសម្រួល ជាង ៣ ខែនោះ ពេលនេះបានចេញជាផ្ទាំងទស្សនីយ៍ភាពដែលប្រកបដោយគុណភាពក្នុងកម្រិតមួយថ្មី ដែលកម្ពុជាកំពុងបោះជំហានទៅមុខក្នុងវិស័យមួយនេះ។
ចំពោះសៀវភៅ «ភិក្ខុពនេចរ» ត្រូវបានរៀបរៀងឡើងក្នុងសម័យពុទ្ធសករាជ ២៥០៩ ដោយ លោកសាស្រ្តាចារ្យ ឱម-ណាគ្រី ដែលជាប្រភេទសៀវភៅបែបសាសនាមានប្រយោជន៍ជាដៃគូពិសេសសម្រាប់ មនុស្ស គ្រប់ប្រភេទ បង្កើតគំនិតប្រាជ្ញាបានយ៉ាងទូលាយ ស្គាល់ ព្រឹត្តិការណ៍ជីវិតច្បាស់លាស់ ជាឱសថរម្ងាប់រោគចិត្ត យល់តម្លៃពុទ្ធសាសនា អាចជាចំណោទ ចោទ និង ដោះ ស្រាយ បញ្ហាជីវិតប្រចាំថ្ងៃ។
គួរបញ្ជាក់ដែរថាភាពយន្តភាគ រឿង «ភិក្ខុពនេចរ» ជាប្រភេទរឿង ភាពយន្តភាគបែបអប់រំតាមព្រះពុទ្ធធម័ មានឥទ្ធិពលអំពីពុទ្ធសាសនានៃសង្គមបរិយាកាសក្នុងសម័យកាលលង្វែក។ ណែនាំរឿងដោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព អ្នក និពន្ធអត្ថបទភាពយន្ត បូ សុគន្ធា ដឹកនាំសម្តែងដោយលោក សួង សុភ័ក្រ ជំនួយការដឹកនាំដោយ Preeka ព្រមជាមួយតួអង្គ លោក សន ពិសិដ្ឋ, កញ្ញា សុគា គីមលាង(Kon Ant) លោក ជា សំណាង លោក ចន ស័ក្ក និង តារាល្បីៗប្រុសស្រីជាច្រើនទៀតដែលផលិតដោយ អង្គការសកម្មភាព សិល្បៈខ្មែរ (KAA) សហការផលិតដោយផលិតកម្មរាម មានចំនួន ២០ ភាគ ។
បើក្រឡេកទៅការផលិតវិញ ឃើញថាទាំងតួអង្គ កម្រិតគុណភាពផលិត ការតុបតែងឆាក សម្លៀកបំពាក់ ប្លង់នីមួយៗ ពិតជាមានភាពស្រស់ស្អាត អាចនិយាយបានថាជាគុណភាពកម្រិតថ្មីមួយទៀតដែលវិស័យកុននៅកម្ពុជាកំពុងបោះជំហានទៅ។
ប្រភព៖ សេព រឿង ញៀន











មតិយោបល់