ព័ត៌មានជាតិ

យុវជនឆ្នើមវ័យទើប១៦ឆ្នាំម្នាក់របស់ Ajax ម្នាក់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ

 

បរទេស៖ ក្លឹបហូឡង់ Ajax នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ប្រកាសជាសាធារណ:មួយដោយបញ្ជាក់កីឡាករឈុតយុវជនដ៏ឆ្នើមម្នាក់មានវ័យទើបតែ១៦ឆ្នាំបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏អាក្រក់មួយ។

កីឡាករ Noah Gesser បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះជាមួយនឹងបងប្រុសរបស់គាត់ម្នាក់ទៀតផងដែរដែលមានវ័យប្រមាណជា១៨ឆ្នាំកាលពីល្ងាចថ្ងៃសុក្រ។

គួរឲ្យដឹងដែរថាកីឡាករ Noah Gesser រូបនេះកើតនៅថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០០៥ហើយគាត់បានចាប់ផ្តើមលេងឲ្យ Ajax កាលពីឆ្នាំ២០១៨បន្ទាប់ពីបានផ្ទេរមកពីក្លឹប Alphense Boys និងក៏ធ្លាប់លេងឲ្យឈុតយុវជនរបស់ក្លឹប Almere City និង VVIJ ផងដែរហើយរដូវកាលនេះនឹងត្រូវមានផែនការលេងឲ្យឈុតក្រោម១៧ឆ្នាំរបស់ Ajax ផងដែរ៕

មតិយោបល់