កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨.២០នាទីមានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែក)ចំណុចកើតហេតុភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ចាន់ ស៊ីនឿន ភេទស្រី អាយុ ៤១ឆ្នាំមានទីលំនៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មការិនីរោងចក្រ។
ជនសង្ស័យ ២នាក់៖
១-ឈ្មោះ ធា រស្មី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៩ ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ ប៉ែន ណាវិត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅផ្លូវរត់ភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy i ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GP 2006
-ទូរស័ព្ទដៃ២គ្រឿង
សម្ភារៈបាត់បង់រួមមាន៖
-ខ្សែកផ្លាកទីនចំនួន ១ខ្សែ ទំងន់ ៧ជី។
នៅថ្ងៃទីខែឆ្នាំមុនពេលកើតហេតុខាងលើវេលាម៉ោង១៨:០០នាទីជនរងគ្រោះ និងប្អូនស្រីឈ្មោះ ចាន់ វណ្ណៈ អាយុ៣៦ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda scoopy i ពណ៌ ស ចេញពីធ្វើការរោងចក្រទឹកថ្លាមកផ្ទះរបស់ខ្លួន ពេលជិះមកដល់កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងមកពីក្រោយស្របទិសគ្នាបានធ្វើសកម្មភាឆក់ខ្សែក ជនរងគ្រោះបានសំរេច រួចជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយហើយស្រែកថាចោរៗ ភ្លាមនោះកំម្លាំងប្រជាការពារនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកត្រប់បានដេញតាមពីក្រោយ ភ្លាមនោះជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនតែត្រូវប្រជាការពារនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ គោកត្រប់ចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់