សម្តេចតេជោ ហ៊ុន សែន៖ មានកត្តាចំនួន៥ សំខាន់ដែលធ្វើអោយរាជរដ្ឋាភិបាល អាចចាក់វ៉ាក់សាំងបានលឿនមុនផែនការកំណត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា មានកត្តាចំនួន៥ សំខាន់ដែលធ្វើអោយរាជរដ្ឋាភិបាល អាចចាក់វ៉ាក់សាំងបានលឿនមុនផែនការកំណត់ក្នុងនោះ

ទី១ កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។

ទី២ កម្ពុជា មានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ ទី៣ កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗ បន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំង មិនមែនជាស្រីកញ្ជើរធ្លុះ។

ទី៤ កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។

ទី៥ មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និង ការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជា ចលនាជាតិក្នុងទិញវ៉ាក់សាំង និង ការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *