ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេសួទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។ បុគ្គលណាដែលមិនចូលរួមសហការ និងគេចវេះមិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង។
យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដែលត្រូវយកសំណាក បានលើកឡើងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ដល់ក្រុមទី១៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សរុបមានចំនួន៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន៧០នាក់។

មតិយោបល់