បរទេស៖ លីគកំពូលអេស្បាញមួយរយៈចុងក្រោយនេះត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមទទួលជំនួយជាប្រាក់កំចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹងត្រូវយកមកប្រើប្រាស់ផ្តោតសំខាន់ទៅលើការជួយដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបទាំងឡាយដែលកំពុងមានបញ្ហាក្រោយកូវីដ។
La Liga ត្រូវបានគេជឿជាក់ថាទើបតែបានអនុញ្ញាតិក្នុងការទទួលបានកំចីរហូតទៅដល់២ ,៧ពាន់លានអ៊ឺរ៉ូដែលក្នុងនោះកុងត្រាដ៏សំខាន់មួយរបស់ក្លឹបយក្សអេស្បាញBarcelona ដើម្បីបន្តឲ្យ Lionel Messi នឹងត្រូវបានធ្វើឡើងមុនគេជាមិនខាន។
ក្នុងចំណែកនៃប្រាក់ជំនួយមួយនេះក្លឹបជាច្រើនដែលបានទទួលបានកំចីនេះហើយក្នុងនោះគេជឿជាក់ថាក្លឹបយក្សទាំងពីររបស់អេស្បាញគឺជាអ្នកដែលបានស្នើសុំកំចីច្រើនជាងគេគឺរហូតទៅដល់២៨០លានអ៊ឺរ៉ូរៀងខ្លួន៕
មតិយោបល់