ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ អាចការពារជីវិតអ្នកពីវីរុសបំប្លែងថ្មី Delta, នេះបើតាម WHO

 

(ហ្សឺណែវ)៖ វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ មានប្រសិទ្ធភាពខ្ពស់ការពារ មនុស្សកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារវីរុស COVID-19 បំប្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។ នេះបើតាមអង្គការសុខភាពពិភពលោក WHO។

អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស នៅតែអាចឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta។ តែទោះជាយ៉ាងនេះក្ដី វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ការពារអ្នកកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។

ការសិក្សាជាច្រើន ដូចជានៅក្នុងសហរដ្ឋអាមេរិក បានរកឃើញថាករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស ដោយវាជាករណីកម្រ រីឯអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ទៀតសោត គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង>

មតិយោបល់