ព័ត៌មានជាតិ

ញ៉ាំចេក…ត្រូវដឹងគុណប្រយោជន៍នៃប្រភេទចេក!

 

 

​ អ្នកណាៗក៏ប្រាប់ឲ្យញ៉ាំចេកដែរ ដើម្បីឲ្យរាងកាយបានរឹងមាំ តែចេកមានឡើងច្រើនប្រភេទ ច្រើនយ៉ាង តើត្រូវចាប់យកចេកមួយណាមកញ៉ាំល្អទៅ?

“ ចេក “ ផ្លែឈើដែលជនជាតិខ្មែរយើងស្គាល់ច្បាស់ និងនិយមទទួលទានមកយូរហើយ មនុស្សជាច្រើន​យល់​​ឃើញថា ចេកជាផ្លែឈើអស្ចារ្យ ញ៉ាំធ្វើជាថ្នាំព្យាបាល និងការពាររោគបានទៀតផង ។ អ្នកខ្លះញ៉ាំតែចេកដើម្បីសម្រកទម្ងន់ក៏មាន តែការពិតទៅ ការញ៉ាំតែចេក និងញ៉ាំច្រើនៗ ក៏មិនមែនជាការញ៉ាំដែលត្រឹមត្រូវដែរ ។

លោកគ្រូពេទ្យជំនាញផ្នែកភោជនាហារ និងសុខភាព បានប្រាប់ថា ការពិតទៅ ផ្លែចេក ក៏ដូចជាផ្លែឈើទូទៅឯ​ទៀត​​ដែលមាន ទាំងប្រូតេអ៊ីន សារធាតុខ្លាញ់ និងកាបូហៃដ្រេតបន្តិចដែរ តែមានគុណប្រយោជន៍ខាងភោជនាហារខ្ពស់ សម្បូរទៅដោយសារធាតុរ៉ែ និងវិតាមីនជាច្រើនប្រភេទ ។

. ច្រើនយ៉ាង តែមិនច្រើនជ្រុល

បើប្រៀបធាបគុណប្រយោជន៍ខាងសារធាតុអាហាររបស់ផ្លែចេកទុំ ជាមួយនឹងផ្លែឈើផ្សេងទៀត ដូចជា ក្រូច

ក្នុងបរិមាណប៉ុនគ្នានោះ យើងនឹងបានឃើញថា ការពិត បរិមាណសារធាតុរ៉ែ និងវិតាមីននៅក្នុងផ្លែចេកមិនបានទៅច្រើនអី​ណាស់ណាឡើយ មានចេកតែប៉ុន្មានមុខប៉ុណ្ណោះដែលលេចធ្លោជាងគេនោះ ដូច្នេះការនិយមញ៉ាំចេក ប្រហែលជាមកពីចេក​​​​ជាផ្លែឈើដែលងាយរកបាន និងមានតម្លៃថោកហ្នឹងឯង ។

ក្រៅពីនេះ ចូរ “ កុំគិតថាញ៉ាំចេកហើយស្គមនោះ “ លោកគ្រូពេទ្យបានប្រាប់ថា ចេកគឺជាផ្លែឈើដែលមានជាតិស្ករច្រើន ទាំង ហ្រ្វាក់ថូស គ្លុយកូស និងស៊ូខ្រូស ទោះជាមានរាងតិចមែនក៏ដោយ តែក៏អាចនិយាយបានថា មានដែរបើទទួលទានក្នុងបរិមាណច្រើន នឹងទទួលបានថាមពលច្រើន យ៉ាងណាៗក៏ទម្ងន់មិនថយចុះដែរ ។

ការពិតទៅនៅលើអ្នកជម្ងឺទឹកនោមផ្អែម ចេកទុំគឺជាផ្លែឈើដែលត្រូវប្រយ័ត្នក្នុងការទទួលទានទៅវិញទេ តែ

បើតម ឬបញ្ឈប់ការញ៉ាំចេកតែម្តងនោះ ក៏មិនល្អដែរ ។ ការញ៉ាំផ្លែឈើឲ្យទទួលបានប្រយោជន៍ច្រើនបំផុតនោះ ត្រូវញ៉ាំឲ្យបានច្រើនយ៉ាង និងញ៉ាំផ្លាស់ប្តូរវឹលជុំជារឿយៗ ។

. ចេកពងមាន់

មានវិតាមីន A និងបេតាឃែរ៉ូធីនខ្ពស់ អ្នកណាដែលមានបញ្ហាពាក់ព័ន្ធនឹងភ្នែក ដូចជា អង្គុយសម្លឹងអេក្រង់កុំព្យូទ័រ ទូរស័ព្ទដៃ ឬធែប្លែតពេញមួយថ្ងៃៗនោះ ហាមខកខានជាដាច់ខាត ។

បរិមាណដែលគួរញ៉ាំ ៖ 1 ផ្លែតូច

. ចេកណាំវ៉ា

សសៃអាហារដែលមានហាក់ដូចជាច្រើននោះ នឹងជួយបឺតជញ្ជក់យកជាតិខ្លាញ់ ស្ករ និងសារជាតិពុល​ផ្សេងៗ ជួយឲ្យបន្ទោបង់បានស្រួល ចំណែកវិតាមីន B3 ក៏ជួយកាត់បន្ថយការរលាកស្រទាប់ស្បែក ថែទាំប្រព័ន្ធប្រសាទនិងបន្ថយអាការនឿយល្វើយ ។

បរិមាណដែលគួរញ៉ាំ ៖ ប្រមាណ 3/4 ​ នៃ 1 ផ្លែ

. ចេកអំបូង

ផូស្វ័រដែលមានច្រើននឹងជួយការពារមិនឲ្យឆ្អឹងស្រួយ ចំណែកវិតាមីន C ក៏នឹងជួយប្រឆាំងអនុមូលឥស្សរះបំប៉នសសៃឈាមឲ្យរឹងមាំ ។

បរិមាណដែលគួរញ៉ាំ ៖ 1/2 នៃ 1 ផ្លែតូច

. ចេកស្នាប់មុខ

មានសារធាតុអាហារលេចធ្លោជាងចេកឯទៀតៗ ទាំង កាល់ស្យូម និងផូស្វ័រដែលមានច្រើននោះនឹងទៅ​ជួយបំប៉នគ្រោងសាងរបស់ឆ្អឹងឲ្យរឹងមាំ សារធាតុដែកជួយការពាររោគកង្វះឈាមក្រហម វិតាមីន B1 ការពាររោគស្ពឹក​ស្រពន់ និងវិតាមីន B2 ការពាររោគមហារីកបំពង់អាហារ ។

បរិមាណដែលគួរញ៉ាំ ៖ 3/4 នៃ 1 ផ្លែតូច

​​​​

 

មតិយោបល់