បន្ទាយមានជ័យ: ដោយមានជម្ងឺប្រចាំកាយព្រះសង្ឃមួយអង្គ បានសំរេចចិត្តធ្វើអត្តឃាត ដោយចងក នៅលើដើមអំពិល ក្រោយព្រះវិហារ ប្រមាណជាង៥០ម៉ែត្រ ក្នុងវត្តត្របែក ស្ថិតក្នុងឃុំបុស្សស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល សពត្រូវបានគេប្រទះនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្សស្បូវ បាននិយាយប្រាប់សារព័ត៌មាន Post News ថាព្រះសង្ឃដែលធ្វើអត្តឃាត មានព្រះនាម ឈីន ខុប ព្រះជន្ម ២៦ព្រះវស្សា គង់ក្នុងវត្តត្របែក ហើយមានទីលំនៅក្នុងភូមិគោកធំ ឃុំបុស្សស្បូវ ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយធ្វើការទំលាក់ចុះ សមត្ថកិច្ចបានពិនិត្យធ្វើកោសល្យបច្ច័យ លើសាកសព បានសន្និដ្ឋានថា ព្រះសង្ឃអង្គនេះ ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដ ព្រោះនៅលើរាងកាយ គ្មានស្លាកស្នាមអ្វីទាំងអស់។ សមត្ថកិច្ចក៏បានរកឃើញកូនលិខិតមួយច្បាប់ ដែលសរសេរទុក នៅក្នុងកូនសៀវភៅ ដើម្បីផ្ញើជូនលោកឪពុកអ្នកម្តាយ។
ក្នុងកូនលិខិតនោះមានខ្លឹមសារថា ព្រះអង្គមានអាការៈ ឈឺចុកចាប់ពិបាកក្នុងខ្លួនណាស់ មិនអាចស៊ូទ្រាំ បែបនេះរាល់ថ្ងៃទេ ដូច្នេះកូនសូមលា អ្នកមានគុណទាំងពីរហើយ។
ក្នុងកូននេះដែរ ព្រះអង្គមិនបានបញ្ជាក់ពី អាការរោគដែលធ្វើឲ្យព្រះអង្គដាច់ចិត្ត ឈានដល់ការសម្លាប់ខ្លួននោះទេ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារប្រារព្ធពិធីបុណ្យទៅ តាមប្រពៃណីក្នុងវត្តកើតហេតុតែម្តង៕
មតិយោបល់