ព័ត៌មានជាតិ

អណ្តើកហ្លួងចំនួន ៨ក្បាល បានបញ្ចូនទៅកាន់មជ្ឈមណ្ឌលអភិរក្ស ខេត្តកោះកុង

អង្គការសម្រាប់ការអភិរក្សជីវៈចម្រុះ សហការជាមួយអង្គការ WCS បានយកអណ្តើកហ្លួងចំនួន៨ ក្បាលទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ខណ:ដែលអណ្តើកហ្លួងទាំង នោះ បានចិញ្ចឹមថែទាំអស់រយៈពេលជិត ៦ឆ្នាំមកហើយ ដើម្បីលែងពួកវាឱ្យមានសេរី ភាពឡើងវិញនៅទីជម្រកធម្មជាតិ។

អណ្តើកហ្លួងឈ្មោលទាំង៨ក្បាល ដែលយកទៅកាន់មជ្ឈ មណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងនេះ គឺស្ថិតក្នុងចំណោមអណ្តើកហ្លួង ២៥ក្បាល ដែលក្រុមការពារសម្បុកអណ្តើកនៃអង្គការ WCS បានប្រមូលយកពីឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិលក្រោយពេលញាស់ និងបានបញ្ជូនទៅកាន់មណ្ឌលថែទាំអណ្តើកហ្លួងរបស់អង្គការ WCS មួយរយៈពេលខ្លី បន្ទាប់មកក៏បានបញ្ជូនទៅ កាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះដើម្បីចិញ្ចឹមថែទាំបន្តក្នុងគោល បំណងការពារនិងអភិរក្សប្រភេទអណ្តើកនេះកុំឱ្យផុតពូជ។

មតិយោបល់