ព័ត៌មានជាតិ

កូដកម្មបុគ្គលិករថភ្លើង ធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរនៅទូទាំងប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់៖ ការធ្វើកូដកម្មបុគ្គលិករថភ្លើងថ្នាក់ជាតិនៅថ្ងៃពុធនេះ បានធ្វើឲ្យអាក់ខានដល់ប្រព័ន្ធរថភ្លើងដឹកអ្នកដំណើរ និងការធ្វើដំណើរផ្លូវឆ្ងាយនៅទូទាំងប្រទេសអាល្លឺម៉ង់ ខណៈដែលក្រុមបំពេញវិស្សមកាល ប្រញាប់ប្រញាល់ចាប់ផ្តើមផែនការធ្វើដំណើររបស់ពួកគេ ហើយក្មេងៗនៅក្នុងទីក្រុងធំៗដូចជាទីក្រុងប៊ែរឡាំង បានប្រជ្រៀតគ្នាឡើងរថយន្តក្រុងទៅកាន់សាលារៀនរបស់ពួកគេ។

លោកឌូតស្កេ បាញ គឺជាប្រតិបត្តិករក្រុមហ៊ុនរថភ្លើង បាននិយាយថា ក្រោយកូដកម្មរយៈពេល២ថ្ងៃមកនេះ ប្រហែលជា ១ភាគ៣ប៉ុណ្ណោះនៃរថភ្លើងផ្លូវឆ្ងាយ រត់នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយសមាជិកក្រុមសហជីពរថភ្លើង បានចាប់ផ្តើមកូដកម្មរបស់ពួកគេ កាលពីយប់ថ្ងៃអង្គារ ក្រោយពី ៩៥ភាគរយនៅក្នុងចំណោមសមាជិកទាំងនេះ បានបោះឆ្នោតទាមទារដំឡើងប្រាក់ខែ ៣,២ភាគរយ ៕

មតិយោបល់