ព័ត៌មានជាតិ

មួយពាន់សំណាង! មន្រ្តីប៉ូលិសម្នាក់បើករថយន្តដឹកប្រពន្ធកូនឆ្លងដ ធ្លាក់ទឹកទន្លេលិចបាត់បួនម៉ោង

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង សមត្ថកិច្ចមន្រ្តីប៉ូលិសម្នាក់ បើករថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង ដឹកប្រពន្ធកូនឆ្លងដ គាត់មានអាការស្ពឹកជើង ស្រាប់តែជាន់ហ្គែរ បណ្តាលឲ្យជ្រុលធ្លាក់ទឹកទន្លេបាសាក់ លិចបាតទៅក្នុងទឹក រងការខូចខាតយ៉ាងដំណំ ចំណែកឯមនុស្ស មួយពាន់សំណាង បានបើកទ្វារហែលចេញ ត្រូវបានគេជួយទាន់ មិនមានរងរបួសនោះទេ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ម្តុំកំពង់ដព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ក្រោយពេលកើតហេតុ រថយន្តម៉ាកហាយលែនឌ័រខាងលើ ត្រូវបានប្រជានេសាទ និងសមត្ថកិច្ច នាំគ្នារាវររថយន្តអស់រយៈពេល ០៤ម៉ោងទើបរកឃើញ ស្ទួចយកមកធ្វើការជួសជុល ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់