ព័ត៌មានកីឡា

Mario Balotelli ថាក្លឹប Nice ទិញខ្លួនទៅមិនខាតនោះទេ

ខ្សែប្រយុទ្ធ Mario Balotelli បាននិយាយថាក្លឹប Nice ទិញរូបគេទៅមិនខុសនោះទេ ព្រោះអតីតកីឡាករ Liverpool រូបនេះត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបង្ហាញទម្រង់លេងល្អឡើងវិញ។

Balotelli ត្រូវក្លឹប Nice ដែលលេងនៅលីគ Ligue1 របស់បារាំងទិញយកពី Liverpool ទៅដោយចុះកុងត្រារយៈពេល១ឆ្នាំក្នុងតម្លៃខ្លួន៣,៨លានផោន។ ខណៈដែលខ្សែប្រយុទ្ធរូបនេះនៅ Liverpool ២ឆ្នាំបង្ហាញខ្លួនបានតែ១៦ប្រកួតប៉ុណ្ណោះ។ ត្បិតតែយ៉ាងនេះក្ដី អតីតកីឡាករ Manchester City រូបនេះបានបញ្ជាក់រូបគេនឹងបង្ហាញទម្រង់លេងល្អឡើងវិញ ដោយធ្វើឱ្យមិនដូចអ្វីដែលអ្នកគាំទ្រគ្រប់គ្នាគិតនោះទេ។

balotelli_3093364b

“ខ្ញុំគិតថា Nice នាំខ្ញុំមកគឺត្រឹមត្រូវហើយ។ ខ្ញុំមិនធ្វើឱ្យមានរឿងអាក្រក់ក្នុងជីវិតខ្ញុំទៀតទេ។ ខ្ញុំទទួលស្គាល់ថាប៉ុន្មានឆ្នាំនេះ ខ្ញុំមានបញ្ហាសុខភាពបន្តិច ប៉ុន្តែបច្ចុប្បន្នវាលែងកើតមានទៀតហើយ។ ខ្ញុំដឹងថាអ្វីដែលខ្ញុំនឹងត្រូវធ្វើនៅលីគកំពូលបារាំងមួយនេះ”។ Balotelli បញ្ជាក់។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើបានបង្ហាញទម្រង់លេងល្អមែនទែនអំឡុងពេលលេងឱ្យក្រុម Inter Milan និង Man City ។ តែក្រោយពីផ្លាស់ទៅលេងនៅ AC Milan អំឡុងឆ្នាំ២០១៣ រូបគេបែរធា្លក់ខ្លាំង រហូតដល់ពេលផ្លាស់ទៅ Liverpool បង្ហាញខ្លួនបានតែ១៦ប្រកួត និងរកបានតែ១គ្រាប់គត់៕

mario-balotelli-liverpool-football_3342006

មតិយោបល់