ព័ត៌មានជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនព្រមានឱ្យកោះតៃវ៉ាន់ មើលការដួលរលំរបស់អាហ្វហ្កានីស្ថានជាគំរូ

 

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សារដ្ឋចិន Global Times បានព្រមានកោះតៃវ៉ាន់ឱ្យចេះរៀនសូត្រពីព្រឹត្តិការណ៍នៃការដួលរលំរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលមានសហរដ្ឋអាមេរិក ជាខ្នងបង្អែក។ ការព្រមានបែបនេះរបស់ Global Times ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មី ខណៈសហរដ្ឋអាមេរិកបានសម្រេចចិត្តដោះដៃប្រទេស មួយនេះដែលខ្លួនបានបណ្ដុះបណ្ដាលអស់ជាង២០ឆ្នាំមកនេះ។

បើតាម Global Times កោះតៃវ៉ាន់គួរតែរៀនសូត្រពីព្រឹត្តិការណ៍អាហ្វហ្កានីស្ថាន ហើយដឹងឱ្យច្បាស់ថាបើសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកមិនអាចជួយការពារពួកគេ បានឡើយ។ នៅក្នុងអត្ថបទចុះផ្សានៅថ្ងៃចន្ទសប្ដាហ៍នេះ Global Times បានសង្កត់ធ្ងន់ដូច្នេះថា៖ «អ្វីដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន អាចឱ្យតៃវ៉ាន់រៀនសូត្របាន… បើសង្រ្គាមផ្ទុះឡើងនៅច្រកសមុទ្រតៃវ៉ាន់…យោធាតៃវ៉ាន់នឹងត្រូវដួលរំលំតែប៉ុន្មានម៉ោងប៉ុណ្ណោះ រីឯសហរដ្ឋអាមេរិកក៏មិនអាចមកជួយបាននោះដែរ ហើយចុងក្រោយ ថ្នាក់ដឹកនាំតៃវ៉ាន់សព្វថ្ងៃនឹងសុំចុះចាញ់ភ្លាមៗ ខណៈអ្នកខ្លះទៀតនឹងជិះយន្ដហោះរត់ចោលស្រុក»។

ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន កំពុងបង្កឱ្យមានការចោទសួរសំណួរជាច្រើនជុំវិញការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ក្នុងការប្រមូលផ្ដុំកម្លាំង និងស្ដារទំនុកចិត្ត ឡើងវិញពីសម្ពន្ធមិត្តរបស់ខ្លួន៕

ប្រភព៖​​​​​​ Global Times

 

Women with their children try to get inside Hamid Karzai International Airport in Kabul, Afghanistan August 16, 2021. REUTERS/Stringer NO RESALES. NO ARCHIVES

មតិយោបល់