សត្វខ្សឹបជាប្រភេទសត្វចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វារស់នៅតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ បច្ចុប្បន្ន គេបានប៉ាន់ប្រមាណថា សត្វខ្សឹបនៅលើពិភពលោកមានចំនួនតិចជាង ៥០០ ក្បាល។ ចំនួនសត្វខ្សឹបនៅកម្ពុជា បានថយចុះយ៉ាងគំហុកក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ តាមរយៈទិន្នន័យជំរឿនឆ្នាំ ២០១៨ កម្ពុជានៅសល់សត្វខ្សឹបចំនួន ១០៤ ក្បាល។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
មតិយោបល់