ព័ត៌មានជាតិ

រុស្ស៊ី​ត្រៀមទទួលគណៈប្រតិភូតាលីបង់ ខណ: ​​អ្នកការទូតមិនត្រូវបានជម្លៀស ចេញពី អាហ្វហ្កានីស្ថាន​នោះទេ

ថ្លែងតាមកាណាល់ ទូរទស្សន៍រុស្ស៊ី Russia-24 អគ្គរដ្ឋទូតរុស្ស៊ីរៀបរាប់ ថា ក្រុមតាលីបង់ បានបញ្ជាក់មកលោកជាថ្មីថា ពួក​គេមិនប៉ះពាល់ ដល់សក់អ្នកការទូតរុស្ស៊ីសូម្បីតែមួយសរសៃក៏ទេដែរ។​ ដូច្នេះអស់លោកអាចធ្វើការដោយស្ងប់ចិត្តទៅ ។

​នាប៉ុន្មានថ្ងៃចុងក្រោយនេះ ម៉ូស្គូ បានចំអកឲ្យបរាជ័យនៃគូប្រជែងអាមេរិក ក្រោយពីសង្គ្រាមអស់ ២០ ឆ្នាំ នៅអាហ្វហ្កានីស្ថាន ប៉ុន្តែចំណុចសំខាន់មិនមែននៅត្រង់នេះទេ។ សម្រាប់រុស្ស៊ី ជាបឋម គឺចៀសវាងកុំឲ្យ ឧទាហរណ៍ពួកតាលីបង់ ក្លាយជា គូប្រណាំងប្រជែងនៅតំបន់។ បេសកជនវិមានក្រេមឡាំង លោក Zamir Kaboulov បានសម្តែងការភ្ញាក់ព្រើតនឹង ល្បឿនដែលអំណាច នៅអាហ្វហ្កានីស្ថានដួលរលំទៅ។

ក្នុងសម្ភាសន៍ថ្ងៃចន្ទ ទៅវិទ្យុ Echo de Moscou ជាវិទ្យុប្រឆាំងនៅរុស្ស៊ី បេសកជនវិមានក្រេមឡាំង ក្រើនរំលឹកថា មិនមែនឥតប្រយោជន៍ទេ ដែល រុស្ស៊ី បានទាក់ទងជាមួយ ចលនាតាលីបង់ តាំង ពី ៧ ឆ្នាំមុនម៉្លេះ។

ចលនាតាលីបង់ ត្រូវគេ​ចាត់ទុកជា “ ភេរវនិយម” និងហាមមិនឲ្យដំណើរការនៅរុស្ស៊ី ប៉ុន្តែ បណ្តាតំណាង ចលនានេះ តែងត្រូវ​ទទួលជួបជារឿយៗ ក្នុងឋានៈជា គូសន្ទនាស្របច្បាប់នៅ ក្រុងម៉ូស្គូ។

ចំពោះ​លោក Kaboulov ម៉ូស្គូអាចទទួលស្គាល់ រដ្ឋអំណាចតាលីបង់ ប្រសិនអំណាចនេះ ចេះប្រកាន់អាកប្បកិរិយា “ទទួលខុសត្រូវ”។ ប្រាកដណាស់ អំណាចនេះ មិនត្រូវក្លាយទៀតឡើយជា ឪពុកធម៌ របស់ពួកជីហាត​អន្តរជាតិ និង មិនចិញ្ចឹមទុក​មហិច្ឆិតាតំបន់។

មន្ត្រីការទូតរុស្ស៊ី សង្ខេបសេចក្តីទាំងគូសបញ្ជាក់ថា «យើងនឹងតាមដានដោយប្រុងប្រយ័ត្ន តើអំណាចថ្មីនឹងគ្រប់គ្រងប្រទេស ដោយទទួលខុសត្រូវយ៉ាងណា។» ​ ហើយ រាល់អ្វីៗ គឺអាស្រ័យនឹងទង្វើចៅហ្វាយថ្មី ក្រុង កាប៊ូល។

រុស្ស៊ី ប្រាថ្នាឃើញលេចចេញមកជា ប្រទេសមួយ”ស៊ីវីល័យ”ប្រាសចាកភេរវនិយម និងគ្រឿងញៀន ហើយ អាហ្វហ្កានីស្ថាន នឹង ទ្រទ្រង់ទំនាក់ទំនងល្អជាមួយ គ្រប់ប្រទេសក្នុងលោក។ នេះបើតាម លោក អគ្គរដ្ឋទូត Jirnov ដែលបានថ្លែងតាម ទូរទស្សន៍ Russia-24។ លោក​បន្ថែមថា រឿងទាំងនេះ ត្រូវពួកតាលីបង់ សន្យាទៅហើយ ហើយយើងសង្ឃឹមថា ពួកគេនឹងកាន់ពាក្យសន្យាពុំខាន។

លោក Nicolai Bordiouja ​អតីតលេខា នៃ អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម OTSC សម្ព័ន្ធយោធា ប្រចាំតំបន់ នាំមុខដោយរុស្ស៊ី បានបូកសរុបសាច់រឿងថា បើយើងចង់មាន សន្តិភាពនៅតំបន់អាស៊ីកណ្តាល យើងត្រូវតែនិយាយឲ្យបានត្រូវគ្នា

មតិយោបល់