អង្គការសហប្រជាជាតិ បានផ្តល់ជំនួយថវិកាចំនួន ៨ លានដុល្លារ ពីមូលនិធិឆ្លើយតបគ្រាអាសន្នរបស់ខ្លួន ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ នៅក្នុងប្រទេសហៃទី បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ការ៉ាបៀនក្រីក្រមួយនេះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្តេហ្វេន ឌូចារីក( Stephane Dujarric) បាននិយាយថាជំនួយនេះនឹងផ្តល់នូវតម្រូវការចាំបាច់ដូចជាការថែទាំសុខភាព ទឹកស្អាត ទីជម្រកបន្ទាន់ និងអនាម័យសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។



មតិយោបល់