(ហៃទី)៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើប្រទេសហៃទីកាលពីសប្ដាហ៍មុន បានកើនដល់ ២,១៨៩នាក់ហើយ។ នេះបើតាមទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទី។
ទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទីនៅថ្ងៃពុធ ទី១៨ ខែសីហានេះ (ម៉ោងក្នុងតំបន់) បានឱ្យដឹងទៀតថាមនុស្សច្រើនជាង ១២,០០០នាក់ក៏បានរងរបួសដោយសារគ្រោះរញ្ជួយដីខាងលើផងដែរ។ ចំណែកឯ ផ្ទះជាង ៦០,០០០ខ្នងត្រូវបានបំផ្លាញ និង ៧៦,០០០ខ្នងរងការខូចខាត។ គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារលើតំបន់ប៉ែកនីរតីនៃប្រទេសហៃទីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពោលគឺចំណុចរំញ័ររបស់វាស្ថិតនៅចំងាយ ១៦០គីឡូម៉ែត្រ ពីរដ្ឋធានី Port-au-Prince។
អង្គការសហប្រជាជាតិ, បណ្ដាប្រទេសនានា កំពុងផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងការគំាទ្រដល់ប្រជាជនហៃទី៕
ប្រភព៖ AFP
មតិយោបល់