(ម៉ានីល)៖ ហ្វីលីពីននៅថ្ងៃចន្ទ ទី២៣ ខែសីហានេះ បានអនុម័តឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រុស្ស៊ី Sputnik Light ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស។
តាមរយៈការអនុម័តនេះដោយភ្នាក់ងារឱសថ និងចំណីអាហារហ្វីលីពីន នឹងអនុញ្ញាតឲ្យហ្វីលីពីនទិញវ៉ាក់សាំង Sputnik Light សរុប ១០លានដូស។ Sputnik Light បានក្លាយជាវ៉ាក់សាំងទី៩ ដែលត្រូវបានអនុម័តឲ្យប្រើនៅហ្វីលីពីន បន្ទាប់ពីវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer, AstraZeneca, Moderna, Johnson & Johnson, Sinovac, Sinopharm, Covaxin និង Sputnik V។
មកទល់បច្ចុប្បន្ន ហ្វីលីពីនសម្រេចបានចាក់វ៉ាក់សាំងលើពេញលេញឲ្យមនុស្ស បានត្រឹមជាង ១៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់ នៅចំពោះមុខការរាតត្បាតនៃវីរុសបំប្លែងថ្មី Delta៕
ប្រភព៖ AFP
មតិយោបល់