ព័ត៌មានជាតិ

Sevilla អះអាងថាបានបដិសេធសំណើរសុំទិញ Kounde រួចរាល់ហើយ

បរទេស៖ ក្លឹបតោខៀវ Chelsea ដែលតែងតែចង់បាននិងតាមដានកីឡាករវ័យ២២ឆ្នាំ Jules Kounde នោះនៅពេលនេះគឺមិនអាចបញ្ចុះបញ្ចូលក្លឹប Sevilla ឲ្យលក់កីឡាករខ្សែការពាររូបនេះឡើយ។

ក្លឹប Sevilla បានចេញមកប្រកាសបដិសេធហើយថាខ្លួននឹងបដិសេធរាល់សំណើរទាំងអស់ដែលបានសុំចរចាទិញ Jules Koundeបូករួមទាំងក្លឹបតោខៀវ Chelsea នេះផងដែរ។

Kounde វ័យ២២ឆ្នាំត្រូវបានសារព័ត៌មានចេញផ្សាយព្រោងព្រាតថានឹងអាចផ្ទេរទៅចូលរួមនៅ Stamford Bridge នៅរដូវក្តៅនេះប៉ុន្តែពេលវេលាកាន់តែកៀកទៅហើយក្លឹប Sevilla បានបង្ហាញជំហសាជាថ្មីថាមិនឲ្យកីឡាកររូបនេះចាកចេញឡើយ។

លោក Jose Castro ប្រធានក្លឹប Sevilla បានបញ្ជាក់បែបនេះថា៖វាគឺជាព័ត៌មានពិតដែលមានសំណើរមួយចំនួនសុំទិញយក Koundeប៉ុន្តែមកដល់ពេលនេះក្លឹបគឺបានបដិសេធរួចរាល់អស់ហើយហើយគឺគ្មានសំណើរណាផ្សេងទៀតឡើយមកដល់ពេលនេះ៕

មតិយោបល់