ចិន៖អ្នកដំណើរជាច្រើនដែលជិះរថភ្លើងក្រោមដីនៅប៉េកាំងមានការភ័យខ្លាចយ៉ាងខ្លាំងខណៈដែលបុរសម្នាក់ពាក់រអាវពណ៌ខៀវបានចូលលាក់ខ្លួននៅក្រោមកៅអ៊ីនៅលើរថភ្លើង។ តាមការរកឃើញបុរសម្នាក់នោះបានសំងំចាំនៅក្រោមកៅអ៊ីដើម្បីលួចមើល និងថតរូបប្លែកៗរបស់អ្នកដំណើរស្រីៗដែលបានអង្គុយនៅលើកៅអ៊ី ប៉ុន្តែមួយសន្ទុះក្រោយមកប៉ះជើងក្មេងស្រីម្នាក់ដែលអង្គុយពីលើ។ ទោះបីជាយ៉ាងណាក្មេងស្រីមិនមានប្រតិកម្ម ឬប្តឹងតវ៉ានឹងទង្វើអសីលធម៌របស់បុរសម្នាក់នោះឡើយ។ នៅក្នុងការធ្វើដំណើរតាមរថភ្លើងក្រោមដីតែងតែមានបញ្ហាផ្សេងៗកើតឡើងណាស់ដោយសារតែមានមនុស្សជាច្រើន ជាពិសេសក្មេងស្រីពិបាកនឹងការពារខ្លួនពីជនមានគំនិតអាក្រក់មួយចំនួន៕
ព័ត៌មានជាតិ
មតិយោបល់