ព័ត៌មានជាតិ

ខ្លឹមសារប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបញ្ជាការ

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើង​គោក បានថ្លែងខ្លឹម​សារប្រសាសន៍សំខាន់ៗក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបញ្ជាការ ខ គ បំប៉នយុទ្ធវិធីថ្មើរជើងវរៈសេនាតូចលេខ១៤២ និងបំពាក់ឋានន្តរស័ក្ត នៃពលតូចថ្មើរជើងលេខ១៤ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៦។

១-ថ្លែងអំណរគុណនិងកោតសរសើរមេបញ្ជាការកងពលលេខ១៤ យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ដែលបានខិតខំហ្វឹកហ្វឺននិងយកចិត្តទុក​ដាក់​ជាប់​ជាប្រចាំក្នុងការ​បំពេញភារកិច្ចរបស់ខ្លួនដើម្បីបម្រើជាតិនិងការពារជាតិ ការពារសុខសន្តិភាព និងបម្រើប្រជាជន ព្រោះការចូលរួមរបស់កង​ទ័ពគឺជាកា​រ​ចាំ​បាច់​ណាស់ក្នុងការរក្សា​ស្ថេរភាព​និងសន្តិសុខសង្គមនិងចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

២-គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាព​រស់នៅ និងការលើក​តម្កើនកិត្តិយសរបស់កងទ័ព តាមរយៈការផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគនៅខែក្តៅ ខែរងារជាប់ជាប្រចាំ ការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ និងការយកចិត្ត​ទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ព្រមទាំងគិតគូរពីអតីតភាពការងារ តាមរយៈ​ការតម្លើងឋានន្តរស័ក្តចំពោះយោធិនដែលមានវ័យចំណាស់ផងដែរ។

៣-កងទ័ពត្រូវប្រកាន់គោលជំហរច្បាស់លាស់និងស្មោះត្រង់ចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រទេសជាតិ ហើយត្រូវ​ពង្រឹង​សមត្ថ​ភាព​និងឆន្ទៈខ្ពស់ដើម្បី​ក្លាយជាកងទ័ពជាតិដើម្បីការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល សុខសន្តិភាព ស្ថេរភាពដើម្បីប្រទេសជាតិនិងប្រជាជន។

៤-ក្នុងនាមជានាយទាហានជំនាន់ក្រោយ ខ្ញុំសូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណចំពោះលោកពូ អ្នកមីង លោកអ៊ុំ អតីតយុទ្ធជនដែលបាន​លះបង់សាច់ស្រស់​ឈាមស្រស់ដើម្បីបំពេញភារកិច្ចជូនជាតិមាតុភូមិរបស់យើង។ យើងបានមកដល់ម៉ោងនេះ យើងមានសុខសន្តិភាព ស្ថេរភាពសង្គម​មកដល់ពេលនេះគឺបានដោយសារ​ការរួម​ចំណែករបស់លោកពូ អ្នកមីង លោកអ៊ុំ អតីតយុទ្ធជន ក៏ដូចជាយោធិនជាច្រើនដែលបានធ្វើពលីកម្ម​ដើម្បីជាតិ​របស់យើង។ ថ្ងៃនេះយើងអញ្ជើញអតីយុទ្ធជន​មកចូល​រួមកម្ម​វិធីគឺការប្រពៃណីដែលបានផ្សាភ្ជាប់រវាងកងទ័ពជំនាន់មុននិងកងទ័ពជំនាន់ក្រោយៗ។

៥-(ផ្តាំផ្ញើរ) ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងត្រូវស្មោះ​ត្រង់ត​ស៊ូ ប្តូរផ្តាច់ចំពោះ​អធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង។ ហើយសង្ឃឹមយ៉ាងមុតមាំថាការហ្វឹកហ្វឺននៅថ្ងៃនេះនឹងបង្កើនជំនាញនិងសមត្ថភាព​របស់កងទ័ពនិងជាឱកាស​នៃការផ្ទេរចំណេះ​ដឹងពីនាយទាហានជំនាន់មុនដល់នាយទាហានជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់ថវិកា គ្រឿងឧបភោគ បរិភោគ ជូនដល់កងពលលេខ១៤ និង អតីតយុទ្ធ​ជនផងដែរ។ លើសពីនេះលោកបាន បញ្ជូនលោកពូ អ្នកមីង លោកអុំ ជាអតីតយុទ្ធជនចំនួន៣នាក់ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមកព្យាបាលបន្តនៅ​ភ្នំពេញក្រោមការឧបត្ថម្ទ​ទាំងស្រុង(ការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក) ប្រកបដោយទឹកចិត្តសប្បុរ​សធម៌ដ៍ថ្លៃថ្លាមិនអាចកាត់ថ្លៃ​បានរបស់​លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ៕

លោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែត

មតិយោបល់