ព័ត៌មានជាតិ

អភិបាលរាជធានីចុះពិនិត្យមើលហេដ្ឋារចនាសម្ពន្ធ័នៅប៉ែកខាងជើងនិងខាងលិចរាជធានីភ្នំពេញ

ភ្នំពេញៈ ក្រុមហ៊ុនចំនួន៣ដែលទទួលម៉ៅការ ស្ថាបនាផ្លូវបេតុងកប់ស្រូវ បាននឹងកំពុងដំណើរការ​យ៉ាងមមា​ញឹកទៅតាមគោលការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយនេះក៏ជាផ្លូវបេតុង ដែលធំ និងវែងជាងគេក្នុងចំណោមផ្លូវ​បេតុងដែលរដ្ឋ​បាល​រាជធានីភ្នំពេញបានស្ថាបនារួច កន្លងមក។

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញ អាជ្ញាធរដែនដីពាក់​ពន្ធ័បានជ្រើសរើសយកថ្ងៃចុងសប្តាហ៏នេះ ដើម្បីចុះ ពិនិត្យការដ្ឋានស្ថាបនាផ្លូវនៅប៉ែកខាងជើងនិងខាងលិចរាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងការស្ថាបនាផ្លូវបេតុងកប់ស្រូវ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យបណ្តារក្រុមហ៊ុនទទួល ម៉ៅការស្ថាបនា ត្រូវ​ខិត​ខំកែលំអររាល់ចំណុចណាដែលមិនទាន់ត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងជំរុញការដាក់បង្គោលភ្លើងបំភ្លឺ​ផ្លូវឲ្យបានឆាប់​ផងដែរ ដោយធ្វើយ៉ាងណា ឲ្យសំរេចរួចរាល់នៅមុនបោះឆ្នោត។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹក ជញ្ជូនរាជធានីភ្នំពេញដែលមានតួនាទីត្រួតពិនិត្យបច្ចេកទេសក្នុងការ​ស្ថាប​នាផ្លូវនេះ បានឲ្យដឹងថា ផ្លូវបេតុងកប់ស្រូវមានប្រវែងសរុប ១២ គីឡូមែត្រនិង ៨០០ម៉ែត្រ។ ក្នុងជំហានទី១នេះយើងបាន ស្ថាបនា​រួច ៦៥%ហើយ គឺស្ថាបនាមួយចំហៀងម្តងដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរសិនលើ ទំហំទទឹងសរុប២២ម៉ែត្រ។ យ៉ាងណាក៏ដោយ​តួរផ្លូវនឹងត្រូវស្ថានាឲ្យបានរួចរាល់នៅដើមខែ តុលាខាងមុខ។

លោកប្រធានមន្ទីរឲ្យដឹងទៀតថា ផ្លូវកប់ស្រូវនេះ មានតួនាទីសំខាន់ជាផ្លូវក្រវ៉ាត់ ក្រុងសំរាប់ការតភ្ជាប់ប្រពន្ធ័ចរាចរណ៍​ពីផ្លូវជាតិ​លេខ៤ទៅផ្លូវជាតិលេខ៥ឆ្លងកាត់ខណ្ឌ៣គឺ ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។ ជាផ្លូវបញ្ជៀស​ចរាចរណ៍​សម្រាប់រថយន្តធន់ធំដឹកធ្ងន់មិនឲ្យឆ្លងកាត់ចូលមកក្នុងរាជធានីភ្នំពេញ។នេះជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ដើម្បីបញ្ជៀសចរាចរណ៍​ក្នុងចំ​ណោមផ្លូវសំខាន់ៗជាច្រើនខ្សែដែលជាផ្លូវក្រវ៉ាត់ក្រុងនៅ ប៉ែកខាងជើង,ខាងត្បូង និងខាងលិចរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈ​ងាយស្រួលក្នុងការ ដឹកជញ្ជូនទំនិញផ្គត់ផ្គង់ដល់រាជធានីភ្នំពេញស្របតាមកំណើនសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងកំណើន​មធ្យោបាយធ្វើដំណើរបានកើនឡើងឥតឈប់ឈរ៕

អភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានី

មតិយោបល់