រោគធាត់នៅលើកុមារ បញ្ហាសុខភាពដែលលោកឪពុកអ្នកម្តាយមិនគួរមើលរំលង ព្រោះអាចធ្វើឱ្យកុមារមានសភាវជ្រៀតជ្រែករបស់ជំងឺធាត់កើតឡើងបាន ការកែបញ្ហា និងវិធីការពាររោគធាត់មកណែនាំលោកឪពុកអ្នកម្តាយឱ្យឧស្សាហ៍ពិនិត្យមើលសុខភាពកូនមកជម្រាបជូនដូចខាងក្រោម ដូច្នេះបើត្រៀមរួចរាល់ហើយសូមតាមដានជាបន្ត ៖
បច្ចុប្បន្នមានការភ្ញាក់រលឹករឿងសុខភាពទម្ងន់ខ្លួនច្រើនជាងមុន កាលពីអតីត រោគធាត់នៅលើមនុស្សធំនោះមានន័យថាជាអ្នកដែលបញ្ហាផ្នែកសុខភាព បើកើតនៅលើកុមារមានន័យថា កុមារម្នាក់នោះបានទទួលសារធាតុអាហារសម្បូរគ្រប់គ្រាន់ តែបច្ចុប្បន្នកុមារដែលធាត់មិនបានមានន័យបែបហ្នឹងទៀតហើយ ព្រោះមានន័យថា ជាក្មេងដែលមានភាពប្រថុយប្រថានចំពោះសុខភាព និងការកើតជំងឺផ្សេងទៀតជាច្រើន ដូច្នេះរឿងបែបនេះត្រូវប្រញាប់ការពារកែខៃមុនហួសពេលនឹងធ្វើ។
– បែបណាទើបហៅថាធាត់?
លោកឪពុកអ្នកម្តាយអាចដឹងបានថា កូនកើតរោគធាត់ នៅពេលដែលកូនរបស់លោកអ្នកមានទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈការមានខ្លាញ់ប្រមូលសន្សំច្រើននៅក្នុងរាងកាយ អាចមើលឃើញបានតាមរយៈការដែលទម្ងន់ខ្លួនកើនឡើងច្រើនជាងការកើនឡើងរបស់កំពស់ទៅតាមវ័យរបស់កូន ធ្វើឱ្យកូនតូចត្រូវប្តូរទំហំខោអាវ និងស្បែកជើងញឹកញាប់ និងដុះក្បាលពោះដូចមនុស្សធំ។
– មូលហេតុ និងសភាវជ្រៀតជ្រែករបស់រោគធាត់
ការកើតរោគធាត់បណ្តាលមកពីច្រើនមូលហេតុ ដែលជួបញឹកញាប់បំផុតនោះគឺ ការចិញ្ចឹមមើលថែមិនសមរម្យ ឱ្យញ៉ាំច្រើនលើសតម្រូវការរបស់រាងកាយ ញ៉ាំបង្អែមច្រើន ហាត់ប្រាណតិច ចំណែកមូលហេតុផ្សេងទៀតគឺ កើតចេញពីពូជអម្បូរដែលឪពុកម្តាយធាត់ស្រាប់ហើយ និងភាពខុសប្រក្រតីរបស់ប្រព័ន្ធអ័រម៉ូន។
នៅពេលដែលកុមារធាត់ខ្លាំងឡើងតែមិនបានទទួលការកែបញ្ហានោះ រោគធាត់នឹងកាន់តែធ្ងន់ធ្ងរឡើង រហូតកើតសភាវជ្រៀតជ្រែកបាន ដូចជា ស្បែកនៅម្តុំក្លៀក ក និងគល់ភ្លៅ មានលក្ខណៈក្រាស់ខ្មៅស្រគាំ មានសម្ព័ន្ធជាមួយជំងឺទឹកនោមផ្អែម ពិបាកដកដង្ហើម ឆាប់ហត់ ពិបាកធ្វើចលនារាងកាយ ពេលដើរនឹងឈឺជើង ជង្គង់វៀចខុសរូបរាង គេងស្រមុកឮខ្លាំង បើធ្ងន់ធ្ងរអាចនឹងលែងដកដង្ហើមពេលគេងលក់ខ្លាំង និងអាចលេចនោមដាក់ពូកទៀតផង។
នៅលើក្មេងដែលធាត់កម្រឹតធ្ងន់ធ្ងរ អាចធ្វើឱ្យកម្រឹតជាតិខ្លាញ់នៅក្នុងឈាមកើនឡើងខ្ពស់ដែលនាំឱ្យកើតជំងឺបេះដូង សរសៃឈាម និងជំងឺលើសឈាមតាមមក ដែលអាចធ្វើឱ្យកុមារត្រូវញ៉ាំថ្នាំបញ្ចុះទម្ងន់ ថ្នាំបន្ថយកម្រឹតជាតិខ្លាញ់ និងនាំទៅរកការស្លាប់បាត់បង់ជីវិតបាន។
– រោគធាត់អាចការពារបាន
រឿងដែលធ្វើឱ្យកូនរបស់លោកអ្នកចៀសវាងពីការកើតជំងឺធាត់បាននោះ រឿងដំបូងគឺ ការចិញ្ចឹមកូនដោយទឹកដោះម្តាយព្រោះទឹកដោះម្តាយអាចការពារជំងឺធាត់បាន ការមើលថែទាំឱ្យញ៉ាំអាហារក្នុងបរិមាណ និងចំនួនពេលអាហារដែលសមរម្យនឹងវ័យ ញ៉ាំអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ចៀសវាងការញ៉ាំនំផ្អែមច្រើនលើសកំណត់ និងជំរុញឱ្យកុមារមានការហាត់ប្រាណទៅតាមវ័យយ៉ាងសមរម្យ។ បើសង្ស័យថា កូនមានសភាវចូលទៅរកជំងឺក្មេងធាត់ហើយនោះ គួរប្រឹក្សាលោកគ្រូពេទ្យដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរ សភាវជ្រៀតជ្រែក និងរៀបផែនការការព្យាបាលឱ្យបានជាប់លាប់៕
មតិយោបល់