ព័ត៌មានជាតិ

ពេលវេលា ដែលស្ត្រីចង់រួមភេទបំផុត!

(ភ្នំពេញ)៖ ខណៈពេលដែលបុរសមានអ័រម៉ូនភេទ តេស្តូស្តេរ៉ូន ដែលអាចឲ្យមានអារម្មណ៍ចង់រួមភេទគ្រប់ពេលនោះ ងាកមកស្ត្រីវិញ ត្រូវបានបង្កើតឡើងដោយអ័រម៉ូន ដែលមានលក្ខណៈសាំញ៊ាំច្រើនបំផុត ដែលអាចនាំឲ្យនាងមានពេលវេលាតិចតូចណាស់ក្នុងមួយខែ ក្នុងការចង់រួមភេទជាមួយដៃគូ។ បើសិនជាអ្នកពិតជាចង់ដឹងថា ពេលណាមនុស្សស្រីចង់រួមភេទនោះ សូមតាមដានជាមួយ គេហទំព័រដំណឹង៖

១៖ ក្នុងពេលជ្រុះអូវ៉ុល
ការជ្រុះអូវ៉ុល គឺជាពេលវេលាល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញ ជាពិសេសអ័រម៉ូន អេស្ត្រូជែនតែម្តង។ ដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្រ្ចោលកាន់តែខ្លាំងក្នុងពេលនេះឯង។ ក្រៅពីនេះស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើន ពីក្នុងខ្លួនផងដែរក្នុងពេលដែលនាងមានអារម្មណ៍លើបុរសម្នាក់ក្នុងពេលតែមួយ។

២៖ ក្នុងពេលមករដូវ
លោកអ្នកប្រហែលជាគិតថាចម្លែកហើយមែនទេ? ប៉ុន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយ សម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រី ហើយក៏ជាពេលវេលាដែលនាងមានចំណង់ផ្លូវភេទខ្លាំងដែរ។ នេះដោយសារតែអ័រម៉ូន ជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះ ធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង។

៣៖ នៅត្រីមាសទីពីរនៃការមានផ្ទះពោះ
ក្នុងត្រីមាសទី២ នៃការមានផ្ទះពោះ វាបែរៈាមានការកើនឡើងនូវអ័រម៉ូនអេស្រ្តូជេន និងប្រូជេ ស្តេរ៉ូលគួរឲ្យកត់សម្គាល់ទៅវិញ។ យ៉ាងណាមិញ ស្ត្រីភាគច្រើនមិនបានដឹងអំពីរឿងនេះទេ ដោយសារតែវាកើតឡើងជាមួយគ្នានឹងអាការៈផ្សេងទៀត នៃការមានផ្ទពោះដូចជា ចេញមុនលើរាយកាយ ចង្អោ និងអស់កម្លាំង៕

មតិយោបល់