ព័ត៌មានជាតិ

Nketiah នឹងអាចចាកចេញពី Arsenal ដោយគ្មានតម្លៃខ្លួនឡើយនៅខែមករាខាងមុខនេះ

បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថានឹងអាចបាត់បង់កីឡាករវ័យក្មេង Eddie Nketiah ដោយមិនទទួលបានអ្វីទាំងអស់នៅរដូវក្តៅក្រោយបន្ទាប់ពីការព្យាយាមក្នុងការលក់កីឡាកររូបនេះចេញកាលពីរដូវក្តៅកន្លងមកថ្មីៗនេះបានត្រឹមបរាជ័យ។

កីឡាករវ័យ២២ឆ្នាំរូបនេះមានកុងត្រាផុតសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះហើយមានន័យថាគាត់អាចចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបផ្សេងបានចាប់ពីខែមករានេះតទៅខណ:ដែលកុងុត្រាថ្មីជាមួយនឹងក្លឹបហាក់ដូចជាមិនទាន់ត្រូវបានបង្ហាញសញ្ញាវិជ្ជមាននៅឡើយ។

គួរឲ្យដឹងដែរថាកាលពីរដូវក្តៅកន្លងមកនេះ Arsenal បានព្យាយាមលក់កីឡាករ Nkeitah រូបនេះក្នុងតម្លៃខ្លួនប្រមាណជា២០លានផោនទៅកាន់ក្លឹប Crystal Palace ប៉ុន្តែបានត្រឹមចរចាគ្នាត្រឹមតម្លៃ១២លានផោនប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធរូបនេះតែសំណាងអាក្រក់កិច្ចចរចាគ្នាបែរជាបានបរាជ័យនៅចុងម៉ោងទៅវិញ៕


មតិយោបល់