ព័ត៌មានជាតិ

និស្សិតសាលកវិទ្យាល័យកុសុមៈ​ និងភូមិន្ទ ២នាក់ ត្រូវចោរឆក់កាបូបស្ពាយបានសម្រេចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថភាព

ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយទៅលើនិស្សិតសាលកវិទ្យាល័យកុសុមៈ និងសាកលវិទ្យាល័យភូមិន្ទ ដែលមានគ្នា២នាក់ បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ២៥៧ មុខសាលាអាសុីអឺរ៉ុប ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ រៀល សាវតា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិសិត្សឆ្នាំទី១ នៅសាលាកុសុមៈ និងទី២ មានឈ្មោះ រៀល សនវិច្ចនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី៣ នៃសលកវិទ្យាល័យភូមិន្ទ។ អ្នកទាំង២នាក់ស្នាក់នៅក្រោយសាលាអាសុីអឺរ៉ុប ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងជាបងប្អូនបង្កើតនិងគ្នា ចំណែកកាបូបស្ពាយដែលចោរឆក់ទៅមានលុយចំនួន២,៥០០ដុល្លារ ទូរសព្ទ១គ្រឿងម៉ាកIPhone 6 និងកុំទ្យូទ័រយួដៃ១គ្រឿង។

មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-8956 ទើបនឹងមកពីហូបអីនៅម្តុំស្ពានអាកាស៧មករា បំណងជិះត្រឡប់មកផ្ទះ តាមផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតលុះមកដល់ផ្លូវលេខ២៥៧ បានបត់ស្តាំដៃ ជិះដល់ចំណុចកើតហេតុបំណងជិះចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យប្រមាណជា៨នាក់ ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបស្ពាយ ដែលជនរងគ្រោះឈ្មោះ រៀល សនវិច្ចនា ត្រូវជាបងស្ពាយនៅខាងមុខ និងជាអ្នកបើកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់មោល បានត្រឹមតែមកដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕

មតិយោបល់