ព័ត៌មានជាតិ

Ozil ទំនងជាចាកចេញពីFenerbahce ហើយទៅអាមេរិក ឬកាតា

បរទេស៖ Mesut Ozil អតីតកីឡាករឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងលេងឲ្យក្លឹប Fenerbahce នោះត្រូវបានគេកាសែត Diario AS ចេញផ្សាយថាគឺមិនសប្បាយចិត្តជាមួយនឹងក្លឹបបច្ចុប្បន្នឡើយ។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបរបស់តួកគីមួួនេះក្នុងកុងត្រាដែលមានរយ:ពេល៣ឆ្នាំកាលពីខែមករាពីក្លឹបកាំភ្លើងធំArsenal ប៉ុន្តែចាប់តាំងពីពេលនោះគាត់ហាក់ដូចជាមិនសូវអាចបង្កើតឥទ្ធិពលឲ្យក្លឹបនៅឡើយ។

ប្រភពដដែលបានសរសេរទៀតថាមកដល់បច្ចុប្បន្នទាំងក្លឹបនិងកីឡាករហាក់ដូចជាមិនសូវចង់រស់នៅជាមួយគ្នាដូចគ្នាដែលមានន័យថា Ozilនឹងអាចចាប់ផ្តើមពិចារណាក្នុងការចាកចេញហើោយទំនងជាមួយនឹងក្លឹបជាច្រើនពីលីគកំពូលអាមេរិកនិងនៅកាតាកំពុងចង់បាន៕

មតិយោបល់