ព័ត៌មានជាតិ

Timo Werner ដោះដូរជាមួយនឹង Sane តែ Bayern Munich នឹងបដិសេធសំណើរនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានកំពុងតែព្យាយាមក្នុងការដោះស្រាយបញ្ហាមួយនៅក្នុងតំបន់ខ្សែប្រយុទ្ធតាមរយ:ការយកកីឡាករអាល្លឺម៉ង់ Timo Werner ទៅដោះដូរជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលកំពុងលេងនៅអាល្លឺម៉ង់។

Chelsea បានបង្ហើបអំពីផែនការនេះទៅក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ដោយសង្ឃឹមថានឹងអាចដោះដូរកីឡាករ Werner ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Leroy Sane ជំនួសវិញមកកាន់ទឹកដីអង់គ្លេសប៉ុន្តែ Bayern Munich ហាក់ដូចជាមិនសូវរីករាយនឹងផែនការនេះទេ។

Werner បានក្លាយទៅជាគោលដៅរបស់ Bayern Munich ផងដែរដើម្បីទុកជំនួសកីឡាករខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែលមានវ័យជ្រេបន្តិចទៅហើយប៉ុន្តែក្នុងលក្ខខណ្ឌបែបនេះក្លឹបក៏នឹងមិនចង់បាត់បង់ Sane ដូចគ្នាដូចនេះប្រហែលជានឹងអាចមានលក្ខខណ្ឌផ្សេងកើតឡើងជាមិនខានសម្រាប់ការចរចាគ្នា៕

មតិយោបល់