បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola នៅពេលនេះបានបង្ហាញអំពីគោលបំណងក្នុងចង់បានកីឡាករខ្សែការពារឆ្នើមម្នាក់របស់ជម្រើសជាតិអង់គ្លេសដែលកំពុងលេងឲ្យ Leeds UTD។
កីឡាករ Kalvin Phillips នឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីម្នាក់ទៀតរបស់ក្លឹបមេឃខៀវ Man City ក្នុងតំណែងជាកីឡាករខ្សែបម្រើការពារនិងសម្រាប់រដូវកាលនេះនៅក្រោយពេលដែលបានបង្ហាញទំរង់លេងបានយ៉ាងល្អឥតខ្ជោះជាពិសេសនៅក្នុងជម្រើសជាតិផងនិងនៅក្លឹបផង។
ទើបបានឡើងមកលីគកំពូលអង់គ្លេស Premier League វិញភ្លាម Phillips បានទទួលឱកាសក្នុងការបង្ហាញខ្លួនលេងឲ្យជម្រើសជាតិអង់គ្លេសភ្លាមផងដែរនិងបានបង្ហាញស្នាដៃជាច្រើនតាមរយៈការប្រកួតជាបន្តបន្ទាប់ឲ្យតោបីអង់គ្លេស៕
មតិយោបល់