ភ្នំពេញៈ កាលពីថ្ងៃទីទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវរលាម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខដីឡូតិ៍វាល ផ្លូវ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយេជនសង្ស័យម្នាក់ឈ្មោះ ស៊ូ សុខលី (ម៉ាប់) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានជិះម៉ូតូ០១ គ្រឿងម៉ាក និច ពណ៌ខៀវលាយស ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពីជនរងគ្រោះឈ្មោះ បាន ស៊ីដន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១ គ្រឿងម៉ាក និច ពណ៌ខៀវលាយស ផលិតឆ្នាំ ២០២១ គ្មានស្លាកលេខរបស់ជនសង្ស័យ , ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO របស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់