ក្រុមហ៊ុនផលិតរថយន្ត Mazda បានប្រកាសប្រមូលរថយន្តចំនួន ២,៣ លានគ្រឿង នៅទូទាំងពិភពលោក ខណៈដែលមានបញ្ហាទ្វារគូថរថយន្តខាងក្រោយ និងបញ្ហាម៉ាស៊ីនម៉ាស៊ូត ។
យោងតាម autoguide ចុះផ្សាយនៅដើមខែកញ្ញា នេះបានឲ្យដឹងថា ចំណោមរថយន្ត៦ម៉ូដែលលផ្សេងគ្នា ក្នុងនោះ ម៉ូដែល Mazda3 និង CX-3 ផ្នែកសន្ទះកន្ទុយរថយន្តខាងក្រោយ និងកន្លែងដាក់អ៊ីវ៉ាន់ អាចនឹងដាច់ ដោយសារច្រេះស៊ី ព្រោះតែធ្វើខុសបច្ចេកទេស ដែលបានផ្តល់ឲ្យ។
រថយន្តដែលមានបញ្ហាខាងលើ ចំនួន ៣៩០ ០០០ គ្រឿង គឺបានប្រមូលមកវិញ នៅជប៉ុន ខណៈដែល ១,៨ លានគ្រឿង នឹងប្រកាសប្រមូលនៅទូទាំងពិភពលោក។ សម្រាប់រថយន្ត ដែលមានបញ្ហានៅអាម៉េរិកវិញ ត្រូវបានក្រុមហ៊ុនរថយន្ត មួយនេះ ព្យាយាមបិទព័ត៌មានយ៉ាងជិតតែម្តង ហើយបញ្ហាគ្រោះថ្នាក់ ឬរបួស ក៏មិនត្រូវបានទម្លាយចេញ ដូចគ្នា ។
ជាមួយនឹងគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត Mazda ក៏បានប្រកាសប្រមូលរថយន្ត ចំនួន ១១០ ០០០ គ្រឿងនៅជប៉ុន មានបញ្ហាលើកម្មវិធីដែលជាម៉ូដែល ប្រើម៉ាស៊ីនម៉ាស៊ូត ៕
មតិយោបល់