បរទេស៖ កីឡាករខ្សែការពារហូឡង់ Nathan Ake តារាឆ្នើមរបស់មេឃខៀវ Man City ដែលទីបំផុតគឺអាចបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបតាមក្តីស្រម៉ៃនោះប៉ុន្តែបែរជាបានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ក្នុងជីវិតទៅវិញ។
Ake បានសារភាពទាំងសោកសៅថាឪពុករបស់គាត់ពិតជាបានបាត់បង់ជីវិតមែននៅក្រោយតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីគាត់បានបង្ហាញខ្លួនក្នុងការប្រកួតUCL ជាលើកដំបូងនិងតែតបញ្ចូលទីគ្រាប់ដំបូងក្នុងជីវិតរបស់គាត់ផងនៅព្រឹត្តការណ៍នេះ។
កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក Man City បានយកឈ្នះលើ RB Leipzig ក្នុងលទ្ធផល៦ទល់នឹង៣ដែលក្នុងនោះ Ake ក៏ជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ។
Ake វ័យ២៦ឆ្នាំរូបនេះបាននិយាយថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺជារឿងដ៏លំបាកសម្រាប់ជីវិតរបស់គាត់ដោយសារតែឪពុកបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថាគឺមិនមានលទ្ធភាពក្នុងការព្យាបាលឡើយ៕
មតិយោបល់