ពោធិ៍សាត់ៈ នៅម៉ោងប្រមាណ៩ និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ មានករីណគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបង្កឡើងដោយបុរសស្រវឹងស្រាឈ្មោះជាន ជាអ្នករត់តាក់ស៊ីនៅចំណុចកើតហេតុ បើករថយន្តដឹកស្រីស្នេហ៍ក្នុងអាការៈស្រវឹង បុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ មានសមាជិក៣នាក់រួមមាន ប្តីប្រពន្ធ និងកូន បណ្តាលស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធមបំផុត។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានកើតឡើង នៅតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយរថយន្តបង្កហេតុពាក់ស្លាកលេខ ភ្នំពេញ 2W-8415។ ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះ គេឃើញមានការចូលរួម អន្តរាគមន៍ពីអភិបាលខេត្ត អភិបាលរងខេត្ត និងសមត្ថកិច្ចផងដែរ ខណៈជនល្មើសត្រូវបានឃាត់ខ្លួន៕










មតិយោបល់