ព័ត៌មានជាតិ

Solskjaer ចេញមកបដិសេធម្តងទៀតថា Lingard នឹងមិនចាកចេញឡើយ

បរទេស៖ សាជាថ្មីម្តងទៀតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD បានចេញមកធ្វើការរារាំងនិងគាំទ្រទៅដល់កីឡាករទាំងអស់របស់គាត់នៅក្រោយការប្រកួតដំបូងនៅ UCL បានត្រឹមបរាជ័យជាពិសេសកីឡាករ Jesse Lingard។

លោក Ole Solskjare គ្រូបង្វឹករបស់ក្លឹបរូបនេះបានចេញមកបញ្ជាក់យ៉ាងច្បាស់អំពីព័ត៌មានថាកីឡាករ Jesse Lingard នឹងចាកចេញពីក្លឹបនោះគឺជារឿងដែលមិនអាចទៅរួចនោះឡើយហើយលោកអះអាងថា Lingard គឺនៅតែជាផ្នែកមួយដ៏សំខាន់របស់ក្រុមដដែលទោះបីជាមាន Jadon Sancho និង CR7 ឡើយ។

លោកបន្តថា Lingard បានបង្ហាញទំរង់លេងយ៉ាងល្អពេលលេងខ្ចីជើងនៅ West Ham ព្រមទាំងអាចមានឈ្មោះនៅជម្រើសជាតិសាជាថ្មីផងដូចនេះយើងត្រូវការគាត់និងសមត្ថភាពដ៏អស្ចារ្យរបស់គាត់នៅទីនេះ Old Trafford ជាមួយយើងដែរ៕

មតិយោបល់