ព្រះសីហនុៈ យោងតាមផេករបស់ អគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុទ្វាចរន្តF6A បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)ភូមិ០២ សង្កាត់លេខ០១ (២)ភូមិ០១ សង្កាត់លេខ០៣ (៣)ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ មូលហេតុដោយសារកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។ ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុលនិងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៩និង៣០នាទីយប់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់