បរទេស៖ កីឡាករឆ្នើមរបស់ជម្រើសជាតិអាមេរិក Christian Pulisic ដែលត្រូវបានគេដឹងថាបានទទួលរងនូវរបួសក្បាលជង្គង់កាលពីពេលប្រកួតឲ្យក្រុមជម្រើសជាតិនាពេលកន្លងមកនោះនៅតែមិនទាន់អាចបង្ហាញវត្តមានក្នុងការហ្វឹកហាត់វិញនៅឡើយ។
គ្រូបង្វឹករបស់ក្លឹបលោក Thomas Tuchel ក៏បានចេញមកបញ្ជាក់ផងដែរថាកីឡាករ Pulisic រូបនេះក៏នឹងមិនអាចបង្ហាញខ្លួនវិញបាននៅឡើយជូនក្រុមក្នុងការប្រកួត Carabao Cup នៅយប់ថ្ងៃពុធនេះដោយសាររបួសដដែលនេះ។
លោក Tuchel បានបញ្ជាក់បែបនេះថា៖កម្មវិធីនៃការប្រកួតប៉ះនឹង Aston Villa ហាក់ដូចជាកៀកពេកហើយសម្រាប់ Pulisic បង្ហាញវត្តមានហើយខ្ញុំមិនទាន់ច្បាស់នៅឡើយដែរទេថាគាត់នឹងវិលត្រឡប់មកក្លឹបវិញនៅពេលណា៕
មតិយោបល់