ព័ត៌មានជាតិ

របួសThiago នឹងធ្វើឲ្យគាត់ខកខាន ២ប្រកួតឲ្យ Liverpool

បរទេស៖ ជំនួយការគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Pepijn Lijnders នៅថ្ងៃនេះបានចេញមកធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីកីឡាករសំខាន់ៗមួយចំនួនដែលនឹងត្រូវខកខានក្នុងធ្វើដំណើរទៅចូលរួមការប្រកួតនៅ Carrow Road ក្នុងក្របខណ្ឌ EFL Cup។

Liverpool បានអះអាងថា Thiago Alcantara នឹងមិនមានឈ្មោះលេងឲ្យក្រុមក្នុងការប្រកួតចំនួន២ខាងមុខដូចជាការប្រកួតប៉ះនឹង Norwich នៅពានរង្វាន់ EFL Cup នាថ្ងៃអង្គារនិង៤ថ្ងៃក្រោយត្រូវប៉ះនឹង Brenford នៅ Premier League ផង។

គួរឲ្យដឹងដែរថា Thiago បានបង្ហាញខ្លួនចុងក្រោយឲ្យក្រុមកាលពីថ្ងៃអាទិត្យកន្លងទៅយកឈ្នះ Crystal Palace ក្នុងលទ្ធផល៣ទល់នឹង០ប៉ុន្តែលេងបានត្រឹមតែ១ម៉ោងគាត់ក៏បានប៉ះទង្គិចជាមួយនឹងកីឡាករផ្សេងទៀតហើយក៏ក្លាយទៅជារបួសនេះតែម្តង៕

មតិយោបល់