ព័ត៌មានជាតិ

ម្តាយរបស់ CR7 សន្យាជាមួយនឹង Sporting CP ថាឲ្យកូនឬចៅលេងនៅទីនោះម្តងទៀត

បរទេស៖ លោកស្រី Dolores Aveiro ដែលត្រូវជាម្តាយរបស់កំពូលកីឡាករ CR7 នៅសប្តាហ៍នេះបានធ្វើការសន្យាទៅកាន់ក្លឹប Sporting CP ថានឹងចង់ឃើញកូនរបស់គាត់ CR7 ឬចៅរបស់គាត់ Cristianinho ឬ Cristiano Jr. លេងនៅទីនោះម្តងទៀតមុនពេលគាត់ស្លាប់ទៅ។

លោកស្រីគឺជាអ្នកគាំទ្រដ៏ស្មោះស្ម៏គ្រជាមួយនឹងក្លឹប Sporting CP ហើយលោកស្រីបានអះអាងថា CR7 នឹងសាកល្បងចរចាជាមួយនឹង Sporting CP នៅពេលដែលកុងត្រាជាមួយនឹង Man UTD ត្រូវបានបញ្ចប់ហើយប្រសិនបើមិនអាចទទួលបានជោគជ័យទេនោះគាត់សង្ឃឹមថាចៅរបស់គាត់ឬសមាជិកណាម្នាក់ក្នុងគ្រួសាររបស់គាត់បានពាក់ឈុតឯកសណ្ឋានពណ៍ខៀវនេះម្តងទៀត។

លោកស្រីបានបន្តថាប្រសិនបើ CR7 មិនអាចទេនោះ Cristianinho 11 គឺជាមនុស្សដែលអាចបំពេញក្តីសុបិន្តរបស់គាត់ហើយលោកស្រីជឿជាក់ថាចៅរបស់គាត់ពេលនេះមានសមត្ថភាពខ្លាំងជាងឪពុកខ្លាំងធៀបទៅនឹងពេលវេលានិងអាយុកាលដូចគ្នាកាលពីច្រើនឆ្នាំមុន៕

 

មតិយោបល់