ព័ត៌មានជាតិ

ជនអន្តោប្រវេសន៍រាប់សិបនាក់មានការប៉ះទង្គិចជាមួយអាជ្ញាធរអាមេរិក នៅព្រលានយន្តហោះ ដែលកំពុងនិរទេសខ្លួនទៅប្រទេស ហៃទីវិញ

ជនអន្តោប្រវេសន៍រាប់សិបនាក់ ខកចិត្តដែលត្រូវបាននិរទេសខ្លួនទៅប្រទេស ហៃទីវិញ ពីសហរដ្ឋអាមេរិក ដែលបានប៉ះទង្គិចជាមួយអាជ្ញាធរ ខណ:ព្យាយាមប្រញាប់ប្រញាល់ ឡើងជិះយន្តហោះដែលចុះចតកាលពីរសៀលថ្ងៃអង្គារនៅទីក្រុងPort-au-Prince។ ជនអន្តោប្រវេសន៍រាប់រយនាក់ត្រូវបានសហរដ្ឋអាមេរិកនិរទេសទៅកាន់ប្រទេសហៃទីវិញចាប់តាំងពីថ្ងៃអាទិត្យ។

ពួកគេភាគច្រើនបានចាកចេញពីប្រទេស បន្ទាប់ពីគ្រោះមហន្ត រាយរញ្ជួយដីនៅឆ្នាំ២០១០ ហើយពេលនេះព្រួយបារម្ភអំពីការរកការងារធ្វើ និងការតាំងលំនៅ និងការផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសដែលមានប្រជាជនជាង ១១ លាននាក់ ដែលប្រមាណ ៦០ភាគរយ មានលទ្ធភាពរកបានប្រាក់តិចជាង ពីរដុល្លារ ក្នុងមួយថ្ងៃ។

 

មតិយោបល់