បរទេស៖ ម្ចាស់ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថាកំពុងតែធ្វើការពិចារណានិងស្វែងរកជម្រើសមួយសម្រាប់រដូវកាលក្រោយដែលមានន័យថាក្លឹបនឹងអាចចរចានាំយកកីឡាករខ្សែការពារម្នាក់មកចួលរួមក្លឹបនៅខែមករានេះប្រសិនលក្ខខណ្ឌទាំងអស់នឹងគ្រប់គ្រាន់។
The Goal បានអះអាងថា Bayern Munich គឺបានក្លាយទៅជាក្លឹបចុងក្រោយមួយដែលបានសុំធ្វើការចរចាជាមួយនឹងតោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការដោះដូរកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ។
ក្រៅតែពីក្លឹប Bayern Munich ហើយនោះសូម្បីតែក្លឹបអ្នកមានបារាំង PSG និងក្លឹបអធិរាជសអេស្បាញ Real Madrid ក៏សុទ្ធតែបានបង្ហាញពីបំណងចង់បាន Rudiger ផងដែរប៉ុន្តែនៅត្រូវរងចាំរហូតទៅដល់ស្ថានភាពចុងក្រោយនៃកុងត្រាថ្មីរវាងកីឡាករនិងក្លឹបតោខៀវ Chelsea ជាមុនសិន៕
មតិយោបល់